Skip to content
SOMLENGStudio

Dance With Me One More Timeរាំជាមួយបងម្ដងទៀត

Released
October 29, 2026
Length
3:52
Plays
144

The story

About this song

Forty years ago they got married in a refugee camp. Borrowed shirt, borrowed sampot, barefoot on red dirt, and no music except one old grandma singing so they could dance.

Today it's their kid's wedding. The band starts a slow one, and he walks over to her table with white hair and bad knees and holds out his hand.

Dance With Me One More Time (រាំជាមួយបងម្ដងទៀត) is a slow Khmer country ballad for every Khmer couple who came here with nothing, worked two jobs, fought through the hard years, and never let go of each other's hand.

From the video

Lyrics

ថ្ងៃនេះការកូនយើង ភ្ញៀវពេញរោងការ ភ្លេងចាប់ផ្ដើមយឺតៗ បងដើរទៅតុអូន សក់សហើយ ជង្គង់ក៏ឈឺ តែបងនៅតែហុចដៃ អូនសើច "ចាស់ហើយតាស៎ រាំអីទៀត" រាំជាមួយបងម្ដងទៀតណាអូន ដាក់ក្បាលលើស្មាបង ដូចកាលពីមុន កុំខ្វល់ពីគេ កុំខ្វល់ពីជង្គង់បង រាំជាមួយបងម្ដងទៀត... ណាអូន កាលនោះ យើងការគ្នានៅជំរំ អាវខ្ចីគេ សំពត់ក៏ខ្ចីគេដែរ គ្មានរោង គ្មានភ្លេង គ្មានអីសោះ មានតែយាយម្នាក់ ច្រៀងតិចៗឲ្យយើងរាំ ជើងទទេ រាំលើដីក្រហម យើងអត់មានអីទេ មានតែគ្នាហ្មង រាំជាមួយបងម្ដងទៀតណាអូន ដាក់ក្បាលលើស្មាបង ដូចកាលពីមុន កុំខ្វល់ពីគេ កុំខ្វល់ពីជង្គង់បង ចាំទេអូន? យើងគ្មានភ្លេងទេពេលនោះ មកដល់ស្រុកគេ ដៃទទេទាំងពីរនាក់ បងធ្វើការពីរកន្លែង អូនមើលកូនតែម្នាក់ឯង ឆ្នាំលំបាកក៏មាន ឈ្លោះគ្នាក៏មាន តែអូនអត់ដែលលែងដៃបងម្ដងសោះ សែសិបឆ្នាំកន្លងទៅ ទើបថ្ងៃនេះ បងមានភ្លេងពិតៗឲ្យអូនរាំ រាំជាមួយបងម្ដងទៀតណាអូន ដាក់ក្បាលលើស្មាបង ដូចកាលពីមុន សែសិបឆ្នាំហើយ បងនៅតែស្រឡាញ់អូនដដែល រាំជាមួយបងម្ដងទៀត... ណាអូន កូនយើងមើលមកហើយ ញញឹមហ្មង អត់អីទេ ឲ្យគេមើលទៅ ភ្លេងចប់ហើយ... តែបងមិនទាន់លែងដៃអូនទេ

More like this

Related songs

View all